សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូនៃការិយាល័យសុខាភិបាលយោធភូមិភាគ១ ដែលបានចុះស្វែងយល់ការបណ្ដុះបណ្ដាលរបស់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក និងបរិញ្ញាបត្ររងឆ្មប នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមមានសមាសភាពដូចខាងក្រោម៖
1-លោក វរសេនីយ៍ទោ ខន វិច័ន្ទ នាយការិយាល័យសុខាភិបាល
2-លោក វរសេនីយ៍ទោ សយ រិទ្ធី នាយករងមន្ទីរពេទ្យភូមិភាគ១
3-លោក អនុសេនីយ៍ឯក វេជ្ជ. លី ហេងចំណូល នាយករងមន្ទីរពេទ្យភូមិភាគ១។