សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥

 លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានអញ្ជើញបេីកអង្គប្រជុំបច្ចេកទេស ស្ដីពីការបង្វឹកហាត់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង លេីកទី១ នៅតាមស្ថានីយ៍នីមួយៗ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ជំនាន់ទី១៤ ចំនួន១៣៣ នាក់ និងថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥ ចំនួន៦៣ នាក់ ដែលនឹងត្រូវប្រឡងនាពេលខាងមុខ។