សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានអញ្ជើញចូលរួមបិទវគ្គ សិក្ខាសាលា ស្ដីពី ការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិ ថ្នាក់បរិញ្ញាបត្ររងឆ្មប កែសម្រួលលេីកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងកោតសរសើរ និងជម្រុញទឹកចិត្តដល់សិក្ខាកាមជាគ្រូកម្មសិក្សាមន្ទីរពេទ្យផ្នែកឆ្មប មកពី មន្ទីរពេទ្យខេត្តស្ទឹងត្រែង មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី និងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ខិតខំបណ្ដុះបណ្ដាលនិស្សិតស្របតាមកម្មវិធីសិក្សាថ្មី CBE អោយកាន់តែមានប្រសិទ្ធភាព។