សេចក្តីជូនដំណឹងបន្ថែម ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៦-២០២៧
គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានចេញ សេចក្តីជូនដំណឹងបន្ថែម ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
សេចក្តីជូនដំណឹងនេះ បន្ថែមលើសេចក្តីជូនដំណឹងលេខ ២២៩/២៦ គបជ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយតម្រូវឱ្យបេក្ខជនភ្ជាប់ឯកសារបន្ថែមចំនួន ២ ប្រភេទ គឺ៖
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព ចំនួន ១ ច្បាប់ថតចម្លង
- ប័ណ្ណសម្គាល់ខ្លួនសិស្សថ្នាក់ទី១២ ចំនួន ១ ច្បាប់ថតចម្លង
បេក្ខជនត្រូវយក ឯកសារច្បាប់ដើមមកជាមួយ ដើម្បីផ្ទៀងផ្ទាត់ ហើយត្រូវមកដាក់ពាក្យ ដោយផ្ទាល់ ដើម្បីស្កេនក្រយៅដៃ និងមុខ។ ការក្លែងអត្តសញ្ញាណ ឬការប្រើប្រាស់ឯកសារក្លែងក្លាយ នឹងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់។
លក្ខខណ្ឌផ្សេងៗទៀត ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ២២៩/២៦ គបជ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដដែល។
សូមអានខ្លឹមសារឯកសារដើមទាំងស្រុងខាងក្រោម