ពិធីផ្សព្វផ្សាយស្តីពី «ច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេសក្នុងការបើកបរទោចក្រយានយន្តប្រកបដោយសុវត្ថិភាព» ដល់និស្សិតនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានសហការជាមួយ សាខាលក់ម៉ូតូហុងដា ឈួ សែ ប្រចាំខេត្តស្ទឹងត្រែង រៀបចំពិធីផ្សព្វផ្សាយអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេសនៃការបើកបរទោចក្រយានយន្តយ៉ាងត្រឹមត្រូវជូនដល់ប្អូនៗនិស្សិត។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក យង់ ណារេម តំណាង លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និង លោក ឈួ សែ ប្រធានសាខាលក់ម៉ូតូហុងដា ឈួ សែ ប្រចាំខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះដែរ លោក យង់ ណារេម ក៏បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកធ្វើដំណើរដទៃទៀត។