នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ តាត សុវណ្ណ នាយកសាលា បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត។ កិច្ចប្រជុំបានពិនិត្យស្មារតីអង្គប្រជុំ របាយការណ៍ចូលរួមសិក្ខាសាលា ការបន្តការសិក្សា និងវឌ្ឍនភាពការងាររបស់ការិយាល័យទាំងបី។