និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកបានចូលរួមរៀនអនុវត្តត្រាប់ក្នុងបន្ទប់ជំនាញ ក្រោមការណែនាំរបស់គ្រូបង្រៀន ដើម្បីផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

ការរៀនអនុវត្តត្រាប់ជួយឱ្យនិស្សិតអភិវឌ្ឍជំនាញបច្ចេកទេស លំដាប់នៃការអនុវត្ត និងការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នកជំងឺ។ តាមរយៈការបង្ហាញរបស់គ្រូ និងការចូលរួមអនុវត្ត និស្សិតអាចពង្រឹងភាពជឿជាក់ ការសហការជាក្រុម និងការត្រៀមខ្លួនសម្រាប់កម្មសិក្សាគ្លីនិក។