សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: រសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បាននាំយកសម្ភារៈឧបភោគបរិភោគ មួយចំនួន ដូចជា មី និង អង្ករ មកប្រគល់ជូនឯកឧត្តម សរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង សម្រាប់រួមចំណែកក្នុងការឧបត្ថម្ភគាំទ្រកងទ័ព ដែលកំពុងឈរជេីងនៅសមរភូមិមុខ។