សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥

លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល បានអញ្ជើញបេីក សិក្ខាសាលា ស្ដីពី ការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិ ថ្នាក់បរិញ្ញាបត្ររងឆ្មប កែសម្រួលលេីកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ស្ទឹងត្រែង។ អង្គសិក្ខាសាលាបានអញ្ជើញសិក្ខាកាមជាគ្រូកម្មសិក្សាមន្ទីរពេទ្យផ្នែកឆ្មប មកពី មន្ទីរពេទ្យខេត្តស្ទឹងត្រែង មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី និងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ ក្នុងពិធីបេីកសិក្ខាសាលានេះលោកសាស្ត្រាចារ្យជំនួយ តាត សុវណ្ណ បានមានមតិផ្ដាំផ្ញើអ្នកគ្រូដែលជាគ្រូកម្មសិក្សាមន្ទីរពេទ្យនៅក្នុងភូមិភាគ យកចិត្តទុកដាក់លេីការបង្ហាត់បង្រៀនជំនាញគ្លីនិកដល់និស្សិត អោយស្របតាមកម្មវិធីសិក្សាថ្មី CBE។