សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: ថ្ងៃចន្ទ ១៤កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលា
មធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី ដែលបានប្រឡងជាប់ថ្នាក់ជាតិចូលរៀន សម្រាប់ជំនាញបរិញ្ញាបត្ររងគិលានុបដ្ឋាក និងបរិញ្ញាបត្ររងឆ្មប ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ស្ទឹងត្រែង។ ក្នុងពិធី លោកនាយកបានជម្រុញទឹកចិត្តអោយនិស្សិតទាំងអស់ប្រឹងប្រែងខិតខំសិក្សារៀនសូត្រ ពង្រឹង និងពង្រីក វិជ្ជាជីវៈ អោយកាន់តែរឹងមាំតទៅមុខ។