Srae Pou Village, Srah Ruessei Sangkat, Steung Treng Municipality, Steung Treng Province

និស្សិតពេទ្យជាង២០០នាក់

01 June 2025 / 0 views

និស្សិតពេទ្យស្ម័គ្រចិត្តជាង ២០០នាក់ បានចូលបំរើការងារជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ទឹងត្រែង៖សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបជ្រើសរើសថ្មី ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែង។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និង មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត។ ក្នុងឱកាសនោះ លោក តឹក ឡេងសឺ អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុនម៉ានីប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ នេះជាលើកដំបូងដែលនិស្សិតពេទ្យចំនួន២២៥រូប ជាលក្ខណៈទ្រង់ទ្រាយធំដំបូង បានចូលដោយស្ម័គ្រចិត្ត ក្នុងការងារមនុស្សធម៌ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។   ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបានឡើងមានប្រសាសន៍ថា៖ លោកសូមអបអរសាទរ ចំពោះនិស្សិតពេទ្យនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែង បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចូលរួមក្នុងសង្គម ជាមនុស្សធម៌សង្រ្គោះប្រជាពលរដ្ឋជាអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ ជាមួយគ្នានេះ ឯកឧត្តម លេង ផាលី បានថ្លែងថាក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ៕

    Login