សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង: ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានអញ្ជើញចូលរួមបើកវគ្គ សិក្ខាសាលា ស្ដីពី ការពិគ្រោះ យោបល់លើសេចក្តីព្រាងកិច្ចតែងការបង្រៀន (lesson plans) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ជាទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ សិក្ខាសាលានេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃពុធ ១កើត ដល់ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងចែករំលែកពីការអភិវឌ្ឍន៍កម្មវិធីសិក្សាជាតិ ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក និង បរិញ្ញាបត្ររងឆ្មប ព្រមទាំងជម្រុញលេីកទឹកចិត្តដល់សិក្ខាកាមជាគ្រូបង្រៀនសាលា លោកគ្រូ-អ្នកគ្រូ អញ្ជើញមកពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរពេទ្យខេត្តស្ទឹងត្រែង មន្ទីរពេទ្យខេត្តរតនគិរី និង មន្ទីរមន្ទីរពេទ្យខេត្តក្រចេះ ឱ្យខិតខំបណ្ដុះបណ្ដាលនិស្សិតស្របតាមកម្មវិធីសិក្សាថ្មី CBE អោយកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះឯកឧត្តមសាស្ត្រាចារ្យក៏បានឆ្លៀតឱកាសទស្សនកិច្ច អំពីដំណើរការនៃការអប់រំរបស់សាលា អាគារសិក្សា បណ្ណាល័យ បន្ទប់អនុវត្តបង្ហាញត្រាប់ បន្ទប់ប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងស្វែងយល់ពីការស្នាក់នៅរបស់និស្សិតនៅអន្តេរវាសិកដ្ឋានផងដែរ។